យើង​ជា​នរណា?

ចាប់តាំងពីដើមឆ្នាំ 2017 Alhamdulillah, យើងបានឆ្លងកាត់បទពិសោធន៍ជាច្រើន។ បណ្ដាញផ្សព្វផ្សាយរបស់យើង នាពេលនោះ គឺ Page ស្វែងយល់អំពីសាសនាអ៊ីស្លាម តែក្រោយមកក៏ប្ដូរទៅជា UAI (អត្ថន័យតែមួយ) និងពេលបច្ចុប្បន្នគឺ កំណប់អ៊ីស្លាម (ឈ្មោះថ្មី ព្រមជាមួយចក្ខុវិស័យថ្មី)។

ឥឡូវនេះ! យើងមានគេហទំព័រ(Blog) Kamopislam .com ដែលបម្រើការចូលមើលជាង ២ ពាន់ដងក្នុងមួយខែពីគ្រប់ជ្រុងទាំងអស់នៃប្រទេសកម្ពុជា ហើយយើងបន្តរីកចម្រើនជារៀងរាល់ថ្ងៃ។ នេះ​ជា​ការ​ប្រសិទ្ធពរ​របស់​អល់ឡោះ​គឺ​ត្រូវ​បាន​ផ្តល់​ថាមពល​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​តែ ២ នាក់​ប៉ុណ្ណោះ​ ដែល​កំពុង​ធ្វើ​ការ​យ៉ាង​លំបាក​ក្នុង​ពេល​ទំនេរ​ ដើម្បី​រក្សា​គម្រោង​នេះ​ឱ្យ​មាន​ប្រយោជន៍ដល់​មនុស្ស​ជុំវិញ​ប្រទេសកម្ពុជា។

ហើយយើងក៏កំពុងព្យាយាមយ៉ាងស្រាក់ស្រាមក្នុងការបង្កើតកម្មវិធីលើទូរស័ព្ទដៃ(App)ផងដែរ ដោយក្ដីមេត្តាករុណាពីព្រះ យើងនឹងសម្រេចវាក្នុងពេលដ៏ខ្លីខាងមុខ អ៊ិនស្ហាអល់ឡោះ!

Lorem ipsum dolor sit amet. Test link Get now!

Table of Content

គុណប្រយោជន៌៌ដ៏៏ធំំបំំផុតនៃជីវិត

គុណប្រយោជន៌៌ដ៏៏ធំំបំំផុតនៃជីវិត

ព្រះអល់ឡោះជាម្ចាស់ទ្រង់មានព្រះគុណមក លើមនុស្សលោកយ៉ាងច្រើន ដោយម៊ិនអាចគណនាបានឡើយ។ ទ្រង់បានផ្តល់ឲ្យមនុស្សនូវ ការមើលឃើញ និងការស្ដាប់លឺ ខណៈដែល មន្ទស្សដទៃទៀតជាច្រើនមិនបានទទួលវាឡើយ។ លើសពីនេះទៀត ទ្រង់បានផ្ដល់ដល់ មនុស្សលោកនូវគំនិត និងប្រាជ្ញាឈ្លាសវៃ និងសុខភាពមាំមួន ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង។ ព្រះអល់ឡោះទ្រង់មានបន្ទូលថាៈ “ហើយប្រសិនបើពួកអ្នករាប់ព្រះគុណរបស់ទ្រង់ នោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ”។ (គម្ពីរគួរអាន ១៦:១៨) ប៉ុន្តែព្រះគុណទាំងនេះ នឹងសាបសូន្យទៅវិញ នៅពេលចុងបញ្ចប់នៃជីវិតរបស់យើងបានមកដល់ ហើយមានតែព្រះគុណមួយគត់ដែលធ្វើឲ្យយើងមានសុភមង្គល និងសុខដុមរមនាទាំង លោកិយ និងថ្ងៃបរលោក នោះគឺព្រះគុណរបស់ទ្រង់ដែលបានបង្ហាញផ្លូវឲ្យយើងបានស្គាល់ សាសនាឥស្លាម។ នេះជាព្រះគុណមួយដ៏ធំធេងបំផុតដែលទ្រង់ បានប្រទានមកលើបណ្តាខ្ញុំរបស់ទ្រង់។ ហេតុដូចនេះហើយទើបទ្រង់បានភ្ជាប់ ព្រះគុណនេះទៅចំពោះទ្រង់ជាការលើកតម្កើងចំពោះវា ។ ព្រះអល់ឡោះបានមានបន្ទូលថា “ថ្ងៃនេះយើងបានបំពេញ សាសនារបស់ពួកអ្នកឲ្យពួកអ្នក និងបានបង្រ្គប់ព្រះគុណរបស់យើងឲ្យពួកអ្នក ហើយយើងបានជ្រើសរើស សាសនាឥស្លាមជាសាសនារបស់ពួកអ្នក"។ ( គម្ពីរគួរអាន ៣:៣) ពិតជាព្រះគុណដ៏ធំធេងណាស់ចំពោះមនុស្ស ការដែលទ្រង់បានបញ្ចៀសរូបគេចេញពីផ្លូវង់ងឹតំ ហើយបានបង្ហាញផ្លូវឲ្យគេស្គាល់សាសនាដែល ទ្រង់យល់ព្រម ដើម្បីជាការបំពេញនូវគោលបំណង និងតួនាទីដែលគេត្រូវបានបង្កើតសម្រាប់តួនាទីនោះ វាគឺជាការគោរពសក្ការៈទៅចំពោះអល់ឡោះ នៅពេលនោះពួកគេពិតជាទទួល បាននូវសុភមង្គលក្នុងលោកិយនេះ និងការតបស្នងយ៉ាងធំធេងបំផុតនៅថ្ងៃបរលោក។

image_title
Islam is the Greatest Blessing Ever
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

Comments