ការមើលពីសោភ័ណភាពនៃអ្វីមួយ
នៅពេលដែលប្រាជ្ញារបស់យើងក្លាយជាទាសករនៃភាពលម្អៀង ឬបុរេនិច្ឆ័យ នៅពេលនោះយើងលែងមើលឃើញ សោភ័ណភាព និងធាតុពិតនៃអ្វីមួយជាមិនខាន!
ជួនកាលអ្នកមានគំនិតអវិជ្ជមានចំពោះអុិស្លាម។ ជួនកាល អ្នកមើលអុិស្លាមក្នុងរូបភាពមួយដូចជាសារព័ត៌មានបានចុះផ្សាយ ដោយការបំពាក់មុខភេរវកម្មឱ្យអុិស្លាម ពួកអ្នកប្រព្រឹត្តអំពើនេះជា ជនមួយក្ដាប់តូច ដែលប្រកាន់ជ្រុលនិយម និងធ្វើអំពើភេរវកម្មដោយ ពុំគិតពីសាសនា ជនជាតិ (ជាតិសាសន៍) ឬសញ្ញាតិនោះឡើយ។ ជួនកាលអ្នកបានអាន ឬបានឮអំពីអុិស្លាមពីប្រភពដែលមិនគួរឱ្យទុកចិត្ត ខ្វះសុក្រឹតភាព ឬប្រភពដែលប្រកាន់លម្អៀង ដែលព្យាយាម និយាយបង្អួចអុិស្លាម បង្អួចពួកអ្នកមូស្លីមដោយហេតុផល និងគោលបំណងផ្សេងៗ។ ដូច្នេះ ទើបខ្ញុំអំពាវនាវឱ្យបងប្អូនអានអត្ថបទក្នុងគេហទំព័រនេះជាវត្ថុវិស័យ គំនិតបើកទូលាយ អារម្មណ៍សប្បាយរីករាយជាមួយនឹងន័យសេចក្តី និងខ្លឹមសារដែលនិយាយអំពីសោភ័ណភាព គុណសម្បត្តិ ភាពច្បាស់លាស់ និងភាពងាយស្រួលនៃសាសនាអុិស្លាម។