គុណប្រយោជន៌៌ដ៏៏ធំំបំំផុតនៃជីវិត
ព្រះអល់ឡោះជាម្ចាស់ទ្រង់មានព្រះគុណមក លើមនុស្សលោកយ៉ាងច្រើន ដោយម៊ិនអាចគណនាបានឡើយ។ ទ្រង់បានផ្តល់ឲ្យមនុស្សនូវ ការមើលឃើញ និងការស្ដាប់លឺ ខណៈដែល មន្ទស្សដទៃទៀតជាច្រើនមិនបានទទួលវាឡើយ។ លើសពីនេះទៀត ទ្រង់បានផ្ដល់ដល់ មនុស្សលោកនូវគំនិត និងប្រាជ្ញាឈ្លាសវៃ និងសុខភាពមាំមួន ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង។ ព្រះអល់ឡោះទ្រង់មានបន្ទូលថាៈ “ហើយប្រសិនបើពួកអ្នករាប់ព្រះគុណរបស់ទ្រង់ នោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ”។ (គម្ពីរគួរអាន ១៦:១៨) ប៉ុន្តែព្រះគុណទាំងនេះ នឹងសាបសូន្យទៅវិញ នៅពេលចុងបញ្ចប់នៃជីវិតរបស់យើងបានមកដល់ ហើយមានតែព្រះគុណមួយគត់ដែលធ្វើឲ្យយើងមានសុភមង្គល និងសុខដុមរមនាទាំង លោកិយ និងថ្ងៃបរលោក នោះគឺព្រះគុណរបស់ទ្រង់ដែលបានបង្ហាញផ្លូវឲ្យយើងបានស្គាល់ សាសនាឥស្លាម។ នេះជាព្រះគុណមួយដ៏ធំធេងបំផុតដែលទ្រង់ បានប្រទានមកលើបណ្តាខ្ញុំរបស់ទ្រង់។ ហេតុដូចនេះហើយទើបទ្រង់បានភ្ជាប់ ព្រះគុណនេះទៅចំពោះទ្រង់ជាការលើកតម្កើងចំពោះវា ។ ព្រះអល់ឡោះបានមានបន្ទូលថា “ថ្ងៃនេះយើងបានបំពេញ សាសនារបស់ពួកអ្នកឲ្យពួកអ្នក និងបានបង្រ្គប់ព្រះគុណរបស់យើងឲ្យពួកអ្នក ហើយយើងបានជ្រើសរើស សាសនាឥស្លាមជាសាសនារបស់ពួកអ្នក"។ ( គម្ពីរគួរអាន ៣:៣) ពិតជាព្រះគុណដ៏ធំធេងណាស់ចំពោះមនុស្ស ការដែលទ្រង់បានបញ្ចៀសរូបគេចេញពីផ្លូវង់ងឹតំ ហើយបានបង្ហាញផ្លូវឲ្យគេស្គាល់សាសនាដែល ទ្រង់យល់ព្រម ដើម្បីជាការបំពេញនូវគោលបំណង និងតួនាទីដែលគេត្រូវបានបង្កើតសម្រាប់តួនាទីនោះ វាគឺជាការគោរពសក្ការៈទៅចំពោះអល់ឡោះ នៅពេលនោះពួកគេពិតជាទទួល បាននូវសុភមង្គលក្នុងលោកិយនេះ និងការតបស្នងយ៉ាងធំធេងបំផុតនៅថ្ងៃបរលោក។
Islam is the Greatest Blessing Ever |